Joining Resources and cooperation

Wednesday, September 9, 2026

ម្សៅបៀកខាងក្នុង Skim Coat for Internal


 ម្សៅបៀកខាងក្នុង ការពារបរិស្ថាន

ការពារបរិស្ថាន

ស្រទាប់ក្រាស់ និងរឹងមាំ

ស្អិតជាប់ខ្ពស់


ការពិពណ៍នា
ម្សៅបៀកជញ្ជាំងខាងក្នុង គឺជាប្រភេទម្សៅស្ងួត ដែលផលិតពីធាតុផ្សំធម្មជាតិ គុណភាពខ្ពស់ ម្សៅប៉ូលីម៉ែរ និងសារធាតុបំពេញ។ ផលិតផលនេះមានភាពជាប់ស្អិតខ្ពស់ មានសុវត្ថិភាព និងល្អដល់បរិស្ថាន ហើយងាយស្រួលក្នុងការប្រើប្រាស់។ នៅពេលប្រើរួមជាមួយថ្នាំលាបជញ្ជាំង ផ្តល់ភាពរលោងស្អាត និងការពារជញ្ជាំងក្នុងផ្ទះបានល្អ។

ការប្រើប្រាស់
សមស្របសម្រាប់ការបៀកបង្ហើយ និងម្សៅបៀកផ្ទៃជញ្ជាំងក្នុង ពិដានក្នុងផ្ទះ។

វិធីប្រើប្រាស់
មុនពេលបៀកត្រូវប្រាកដថាផ្ទៃស្រទាប់ស្ងួតគ្រប់គ្រាន់ គ្មានកាកប្រេង ឬសារធាតុរំលាយផ្សេងៗ។ប្រសិនបើជញ្ជាំងដើមមានម្សៅចាស់ ម្សៅម្នាងសិលា ឬកំបោរ Lime plaster ត្រូវធ្វើការសំអាតអោយអស់ទាំងស្រុង។ ការលាយ៖ ម្សៅ: ទឹក 2.5 - 3លីត្រ: 1 លាយអោយល្បាយខាប់ស្មើសព្វ​ ។ កំហាប់ស្របតាមភាពងាយស្រួលក្នុងការបៀក។
ការបៀកគួរធ្វើឡើងជាច្រើនស្រទាប់។ សម្រាប់កម្រាស់អតិបរិមា មិនអោយលើសពី 2មីលីម៉ែត្រ ល្អបំផុតគឺ 1មីលីម៉ែត្រ ក្នុងមួយស្រទាប់។ ការបៀកស្តើងៗ ជាច្រើនស្រទាប់ច្រើនដង បែបនេះ ជួយបង្កើនកម្លាំងរវាងស្រទាប់ ធ្វើអោយផ្ទៃជញ្ជាំងមានភាពរលោងល្អ និងកាត់បន្ថយហានិភ័យនៃការប្រេះ។ ប្រើឧបករណ៍បៀក ជាទូទៅត្រូវការលាបចាប់ពី 2ស្រទាប់ ឬច្រើនជាងនេះ។ គួររង់ចាំអោយស្រទាប់មុនស្ងួតទាំងស្រុងសិន មុនពេលបៀកស្រទាប់បន្ទាប់។ ការខាត់ និងការលាបធ្វើបានបន្ទាប់ពីថ្នាំបៀកស្ងួតទាំងស្រុង។ 

ការណែនាំក្នុងការប្រើប្រាស់
បរិមាណក្នុងការប្រើប្រាស់៖ 0.80 – 1.20kg/m2
(បរិមាណប្រើប្រាស់ដែលណែនាំ អាចមានភាពខុសគ្នាអាស្រ័យលើភាពរាបស្មើរ និងស្ថានភាពជញ្ជាំង គួរផ្អែកតាមភាពជាក់ស្តែង)

ចំណាំ
ផលិតផលនេះត្រូវលាយជាមួយទឹកតែប៉ុណ្ណោះ មិនត្រូវបន្ថែមម្សៅ ឬសារធាតុរាវផ្សេងទៀតឡើង។
សមស្របសម្រាប់សីតុណ្ហភាពចន្លោះពី 5oC - 35 oC និងសំណើមមិនលើសពី 85%។
សម្រាប់ផ្ទៃពិដានឈើ សន្លឹកម្នាងសិលា និងជញ្ជាំងដែលបានលាបថ្នាំប្រេងរួចហើយនោះ ចាំបាច់ត្រូវធ្វើការរៀបចំពិសេសផ្ទៃលើជាមុនសិន ទើបអាចបៀកបាន។ ការខាត់អាចធ្វើបានក្នុង 1-2ថ្ងៃ បន្ទាប់ពីបៀករួច។​ ម្សៅបៀកដែលបានលាយរួចអាចប្រើបានប្រហែល ៤ ម៉ោង (4h) នៅសីតុណ្ហភាពធម្មតា។ ម្សៅបៀកដែលស្ងួតហើយ មិនអាចលាយទឹកម្តងទៀតសម្រាប់ការប្រើប្រាស់វិញបានឡើយ។ ផលិតផលដែលបានបើកប្រអប់ គួរប្រើបញ្ចប់ក្នុងមួយដង ។ ផលិតផលដែលមិនបានបើក គួររក្សាទុកក្នុងកន្លែងដែលមានការបិទជិត​ និងប្រើប្រាស់អោយបានឆាប់រហ័ស ដើម្បីជៀសវាងការប៉ះពាល់ដោយសំណើម។

ការណែនាំសុវត្ថិភាព
ផលិតផលនេះ មានសារធាតុអាល់កាឡាំង ដែលអាចប៉ះពាល់ដល់ស្បែក។ ត្រូវជៀសវាងការដកដង្ហើយ ឬការប៉ះពាល់ដល់ស្បែក និងភ្នែកដោយផ្ទាល់។ គួរស្លៀកសម្លៀកបំពាក់ និងស្រោមដៃការពារ។ ប្រសិនបើប៉ះស្បែក ត្រូវលាងជាមួយទឹកស្អាត។ ប្រសិនបើចូលភ្នែក ត្រូវលាងជាមួយទឹកភ្លាមៗ និងទៅពិនិត្យព្យាបាលភ្លាមៗ។

ការដឹកជញ្ជួន និងការរក្សាទុក
ក្នុងការដឹកជញ្ជួន និងរក្សារទុកត្រូវដាក់ផលិតផលផ្សេងៗ អោយដាច់ដោយឡែកមិនឡូកឡំគ្នា។ ជៀសវាងពន្លឺព្រះអាទិត្យ និងភ្លៀង ឬការប៉ះទង្គិច។ គួរអោយខ្យល់ចេញចូលល្អ ត្រូវរក្សារទុកនៅសីតុណ្ហភាពចន្លោះពី 5oC - 35 oC។ ប្រសិនបើបន្ទប់លើសពី 85% ត្រូវមានវិធានការសំណើម។ អាយុកាលផលិតដូចមានបញ្ជាក់ ប្រសិនបើកញ្ចប់មិនបើកនិងបានរក្សាទុកត្រឹមត្រូវ។

បញ្ជាក់
ក្រុមហ៊ុនមិនទទួលខុសត្រូវរាល់ការបាត់បង់ណាមួយដោយសារការដឹកជញ្ជូន ការរក្សាទុក ឬការប្រើប្រាស់ខុសពីការណែនាំ។ ត្រូវអនុវត្តតាមសេចក្តីណែនាំផលិតផល ប្រសិនបើមានសំណួរ សូមទាក់ទងអ្នកចែកចាយក្នុងតំបន់ ឬផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន។

ស្តង់ដារអនុវត្តន៍
JG/T298-2010

 

សេវាកម្មម៉ៅការសាងសង់អគារតូចធំ

សិក្សារតម្លៃម៉ៅការសាងសង់ និងផ្គត់ផ្គង់សំភារៈសំណង់

តាមតម្រូវការ ស្របតាមស្តង់ដារបច្ចេកទេស

ពត៍មានផ្សេងៗតាម៖ +855 964 407 888

(តេលេក្រាម)

ទីតាំងលក់៖ កំបូល, ភ្នំពេញ.


No comments:

Post a Comment

ស៊ីម៉ង់ត៍កាវ C1T

    ស៊ីម៉ង់ត៍កាវ C1T ស្អិតជាប់ខ្ពស់ ប្រឆាំងការប្រេះ រឹងមាំជាប់បានយូរ ...