Joining Resources and cooperation

Showing posts with label ស៊ីម៉ង់ត៍កាវ C1T. Show all posts
Showing posts with label ស៊ីម៉ង់ត៍កាវ C1T. Show all posts

Thursday, September 10, 2026

ស៊ីម៉ង់ត៍កាវបិតការ៉ូ C1T

 

 ស៊ីម៉ង់ត៍កាវ C1T

ស្អិតជាប់ខ្ពស់

ប្រឆាំងការប្រេះ

រឹងមាំជាប់បានយូរ

ការពារបរិស្ថាន

ការពិពណ៍នាផលិតផល៖

ផលិតផលនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ស៊ីម៉ង់ត៍គុណភាពខ្ពស់ ខ្សាច់កែច្នៃជាអង្គធាតុបំពេញ ហើយបន្ថែមជាមួយប៉ូលីម័រ និងសារធាតុពិសេសជាច្រើន។ សមស្របសម្រាប់ការបិទការរ៉ូសម្រាប់ការងារខាងក្នុងផ្ទះ និងក្រៅផ្ទះ។ មានភាពស្អិតជាប់ខ្ពស់ ប្រឆាំងការរអិលបានល្អ និងងាយស្រួលក្នុងការប្រើប្រាស់។

សាកសមសម្រាប់៖

ក្នុងផ្ទះ៖ ផ្ទៃបេតុង ស៊ីម៉ង់ត៍ ស៊ីម៉ង់ត៍ម៉ត់ ជញ្ជាំងឥដ្ឋ និងស្រទាប់ការពារទឹកជាស៊ីម៉ង់តិ៍។

អត្រាស្រូបទឹក៖ ³ 3%

ទំហំ៖ £ 800mm x 800mm

ក្រៅផ្ទះ៖ ផ្ទៃបេតុង ស៊ីម៉ង់ត៍ ស៊ីម៉ង់ត៍ម៉ត់ ជញ្ជាំងឥដ្ឋ និងស្រទាប់ការពារទឹកជាស៊ីម៉ង់តិ៍។

អត្រាស្រូបទឹក៖ ³ 3%

ទំហំ៖ £ 100mm x 200mm

បរិមាណណែនាំ៖

សម្រាប់កម្រាស់ ១មម បរិមាណណែនាំគឺ 1.5kg/m2 – 1.8kg/m2

ចំណាំ៖ ទិន្នន័យនេះគឺផ្អែកតាមលក្ខ័ណសាកល្បងស្តង់ដារ តែការប្រើប្រាស់ជាក់ស្តែង អាស្រ័យលើស្ថានភាពផ្ទៃ។

ការប្រើប្រាស់៖

ការរៀបចំផ្ទៃ

ផ្ទៃមូលដ្ឋានត្រូវតែរឹងមាំ ស្អាត មិនមានប្រេង ឬសារធាតុផ្សេងៗ

ផ្ទៃស៊ីម៉ង់ថ្មីត្រូវទុកយ៉ាងហោចណាស់ ៧ថ្ងៃ មុនពេលបិទ

ផ្ទៃបេតុងត្រូវទុក 28ថ្ងៃ មុនពេលបិទ

ការលាយ

ដាក់ទឹកតាមសមាសធាតុចូលក្នុងធុង បន្ថែមម្សៅកាវបិទបន្តិចម្តងៗ ខណៈពេលកំពុងលាយ។ លាយរហូតដល់សប់ល្អ មិនមានកំណក។ ទុក 3-5នាទី ហើយលាយឡើងវិញ 15-30នាទី ។ ត្រូវប្រើក្នុងរយៈពេល ២ម៉ោង ដើម្បីចៀសវាងការកកស្រទាប់ខាងលើ។ មិចអាចបន្ថែមទឹក ឬម្សៅកាវបន្ថែមក្រោយវិញ។ ការលាយសមាមាត្រមានបង្ហាញលើស្លាកផលិតផល។

វិធីប្រើ

លាបស្រទាប់ស្តើងលើផ្ទៃ ដោយប្រើកាំបិតបៀក។ បន្ថែមតាមសភាពរាបស្មើនៃផ្ទៃ។ ការលាបម្តងនៃផ្ទៃប្រហែល 1ម២។ បៀកកាវ 1-5មម លើខាងក្រោយការ៉ូ ហើយសង្កត់លើផ្ទៃអោយជាប់។ ប្រើឧបករណ៍កំណត់ចន្លោះការ៉ូ (Tile spacer) សម្រាប់តម្រឹម។

នៅសីតុណ្ហភាពលើស 30oC ឬផ្ទៃស្ងួតពេក ត្រូវបន្ថែមទឹកបន្តិច ហើយបិទអោយលឿន។ ត្រូវពិនិត្យថាកាវនៅស្អិត មុនពេលបិទ។ ប្រសិនបើស្ងួត ត្រូវកោសចេញរួចលាបថ្មី។

ការថែទាំ

ក្រោយបិទរួច មិនអាចផ្លាស់ទីការ៉ូបានទេ។ ត្រូវរងចាំអោយកាវរឹងល្អ មុនពេលដើរលើ ឬកោស។

ចំណាំ

កាវនេះត្រូវលាយជាមួយទឹកតាមសមាមាត្រមិនអាចបន្ថែមស៊ីម៉ង់តិ៍ ឬសារធាតុផ្សេងៗ

ធានាថាស្រទាប់ខាងក្រោមស្អាតរឹង និងគ្មានសារធាតុកខ្វក់មុនពេលបិត

ការ៉ូបិតមុនពេលស្ងួតផ្ទៃ

ការកែតម្រូវត្រូវធ្វើក្នុងពេលអាចកែបាន

យកកាវដែលលើសចេញមុនពេលរឹង

ពិនិត្យបាតការ៉ូ ប្រសិនបើមានចន្លោះត្រូវបំពេញ

ការប្រើប្រាស់ត្រូវធ្វើក្នុងសីតុណ្ហភាព 5oC - 35oC  និងសំណើម 30% - 85%

បញ្ឈប់ការងារនៅពេលខ្យល់ខ្លាំង

មិនអាចលាយទឹកបន្ថែមទៅលើការដែលស្ងួតហើយ។

ផលិតផលត្រូវបានបង្កើតតាមបែបវិទ្យាសាស្រ្ត

ប្រើប្រាស់ទឹកតាមការណែនាំ

មិនអាចលាយជាមួយវត្ថុធាតុផ្សេងៗទៀតឡើយ។

ការណែនាំសុវត្ថិភាព

ផលិតផលនេះមានសារធាតុអាល់កាឡាំង ដែលអាចប៉ះពាល់ដល់ស្បែក

ត្រូវជៀសវាងការដកដង្ហើម ឬប៉ះពាល់ដល់ស្បែក និងភ្នែកដោយផ្ទាល់

គួរស្លៀកសំលៀកបំពាក់ និងស្រោមដៃការពារ

ប្រសិនបើប៉ះស្បែក ត្រូវលាងជាមួយទឹកស្អាត

ប្រសិនបើចូលភ្នែក ត្រូវលាងជាមួយទឹកភ្លាមៗ​ និងទៅពិនិត្យព្យាបាលភ្លាមៗ។

ការដឹកជញ្ជួន និងការរក្សារទុក

ក្នុងការដឹកជញ្ជួន និងរក្សារទុក ត្រូវដាក់ផលិតផលប្រភេទផ្សេងៗ អោយដាច់ដោយឡែកមិនឡូកឡំគ្នា។

ចៀសវាងពន្លឺព្រះអាទិត្យ និងភ្លៀង ឬការប៉ះទង្គិច។

គួរមានខ្យល់ចេញចូលល្អ

រក្សារទុកនៅសីតុណ្ហភាពចន្លោះ 5oC - 35oC 

ប្រសិនបើសំណើមបន្ទប់លើសពី 85% ត្រូវមានវិធានការការពារសំណើម។

អាយុកាលផលិតផលដូចមានបញ្ជាក់

ប្រសិនបើកញ្ចប់មិនទាន់បើក និងបានរក្សារទុកត្រឹមត្រូវ។

បញ្ជាក់

ក្រុមហ៊ុនមិនទទួលខុសត្រូវរាល់ការបាត់បង់ណាមួយដោយសារការដឹកជញ្ជួន ការរក្សារទុក ឬការប្រើប្រាស់ខុសពីការណែនាំ។

ត្រូវអនុវត្តតាមសេចក្តីណែនាំផលិតផល

ប្រសិនបើមានសំណួរ សូមទាក់ទងអ្នកចែកចាយក្នុងតំបន់ ឬផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន។

ស្តង់ដារអនុវត្ត

C/T 547-2017 កាវបិទប្រភេទ C1T 

សេវាកម្មម៉ៅការសាងសង់អគារតូចធំ
សិក្សារតម្លៃម៉ៅការសាងសង់ និងផ្គត់ផ្គង់សំភារៈសំណង់
តាមតម្រូវការ ស្របតាមស្តង់ដារបច្ចេកទេស
ពត៍មានផ្សេងៗតាម៖ +855 964 407 888
(តេលេក្រាម)
ទីផ្សារលក់៖ កំបូល, ភ្នំពេញ.
អគុណ

ស៊ីម៉ង់តិ៍បិទការ៉ូ C2T

  ស៊ីម៉ង់ត៍កាវ C 2 T ស្អិតជាប់ខ្ពស់ ប្រឆាំងការប្រេះ រឹងមាំជាប់បានយូរ ការពារបរិស្ថាន ការពិពណ៍នាផលិតផល៖ ផលិតផលនេះត្រូវបានផលិតឡើង...