ស៊ីម៉ង់ត៍កាវ C2T
ស្អិតជាប់ខ្ពស់
ប្រឆាំងការប្រេះ
រឹងមាំជាប់បានយូរ
ការពារបរិស្ថាន
ការពិពណ៍នាផលិតផល៖
ផលិតផលនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ស៊ីម៉ង់ត៍គុណភាពខ្ពស់
អង្គធាតុបំពេញដែលបានកំណត់ស្តង់ដារ និងសារធាតុបន្ថែមពិសេសជាច្រើន។ សមស្របសម្រាប់ការបិទសេរ៉ាមិចទំហំធំ
បន្ទះសេរ៉ាមិច បន្ទះស្តើង និងថ្មដុត។ ផលិតផលនេះប្រើបច្ចេកវិទ្យាប៉ូលីម័រ
ដែលមានភាពបត់មែនបាន ដោយមានលក្ខណៈបត់បែនល្អ អាចស្រូបយកការប្រែប្រួលរបស់ផ្ទៃមូលដ្ឋាន
និងក្បឿងបានយ៉ាងល្អ។ វាមានភាពស្អិចជាប់ខ្ពស់ និងមិនងាយរួញតូច ធានានូវការប្រើប្រាស់បានយូរអង្វែង។
សាកសមសម្រាប់៖
ក្នុងផ្ទះ៖
ផ្ទៃ៖ ដូចជាបាយអរ ស៊ីម៉ង់តិ៍
បេតុង ជញ្ជាំងឥដ្ឋ
ទំហំ៖ £ 1200mm x
2400mm
ក្រៅផ្ទះ៖
ផ្ទៃ៖ ដូចជាបាយអរ ស៊ីម៉ង់តិ៍
បេតុង ជញ្ជាំងឥដ្ឋ
ទំហំ៖ £ 600mm x 1200mm
បរិមាណណែនាំ៖
សម្រាប់កម្រាស់ ១មម
បរិមាណណែនាំគឺ 1.5kg/m2 – 1.8kg/m2
ចំណាំ៖
ទិន្នន័យនេះគឺផ្អែកតាមលក្ខ័ណសាកល្បងស្តង់ដារ តែការប្រើប្រាស់ជាក់ស្តែង
អាស្រ័យលើស្ថានភាពផ្ទៃ។
ការប្រើប្រាស់៖
ការរៀបចំផ្ទៃ
ផ្ទៃមូលដ្ឋានត្រូវតែរឹងមាំ
ស្អាត មិនមានប្រេង ឬសារធាតុផ្សេងៗ
ផ្ទៃស៊ីម៉ង់ថ្មីត្រូវទុកយ៉ាងហោចណាស់
៧ថ្ងៃ មុនពេលបិទ
ផ្ទៃបេតុងត្រូវទុក
28ថ្ងៃ មុនពេលបិទ
ការលាយ
ដាក់ទឹកតាមសមាសធាតុចូលក្នុងធុង បន្ថែមម្សៅកាវបិទបន្តិចម្តងៗ ខណៈពេលកំពុងលាយ។ លាយរហូតដល់សប់ល្អ មិនមានកំណក។ ទុក 3-5នាទី ហើយលាយឡើងវិញ 15-30នាទី ។ ត្រូវប្រើក្នុងរយៈពេល ២ម៉ោង ដើម្បីចៀសវាងការកកស្រទាប់ខាងលើ។ មិចអាចបន្ថែមទឹក ឬម្សៅកាវបន្ថែមក្រោយវិញ។
វិធីប្រើ
លាបស្រទាប់ស្តើងលើផ្ទៃ
ដោយប្រើកាំបិតបៀក។ បន្ថែមតាមសភាពរាបស្មើនៃផ្ទៃ។ ការលាបម្តងនៃផ្ទៃប្រហែល 22ម២។
ការបៀកកាវលើខាងក្រោយការ៉ូជាប់ ជាជួរស្របទៅនឹងគែម។ ត្រូវប្រាកដថាការ៉ូ
និងស្រទាប់ផ្ទៃស្របគ្នា មុនពេលសង្កត់ជាប់។
នៅសីតុណ្ហភាពលើស 30oC ឬផ្ទៃស្ងួតពេក ត្រូវបន្ថែមទឹកបន្តិច ហើយបិទអោយលឿន។
ត្រូវពិនិត្យថាកាវនៅស្អិត មុនពេលបិទ។ ប្រសិនបើស្ងួត ត្រូវកោសចេញរួចលាបថ្មី។
ការថែទាំ
ក្រោយបិទរួច មិនអាចផ្លាស់ទីការ៉ូបានទេ។
ត្រូវរងចាំអោយកាវរឹងល្អ មុនពេលដើរលើ ឬកោស។
ចំណាំ
កាវនេះត្រូវលាយជាមួយទឹកតាមសមាមាត្រមិនអាចបន្ថែមស៊ីម៉ង់តិ៍
ឬសារធាតុផ្សេងៗ
ធានាថាស្រទាប់ខាងក្រោមស្អាត រឹង និងគ្មានសារធាតុកខ្វក់មុនពេលបិត
ត្រូវទុកចន្លោះ ³
2មម រវាងការ៉ូ
យកកាវដែលលឿសចេញមុនពេលរឹង
ត្រូវមានទម្របណ្តោះអាសន្នសម្រាប់ជញ្ជាំង
ការប្រើប្រាស់ត្រូវធ្វើក្នុងសីតុណ្ហភាព 5oC - 35oC និងសំណើម 30% - 85%
បញ្ឈប់ការងារនៅពេលខ្យល់ខ្លាំង។
ការណែនាំសុវត្ថិភាព
ផលិតផលនេះមានសារធាតុអាល់កាឡាំង
ដែលអាចប៉ះពាល់ដល់ស្បែក
ត្រូវជៀសវាងការដកដង្ហើម ឬប៉ះពាល់ដល់ស្បែក
និងភ្នែកដោយផ្ទាល់
គួរស្លៀកសំលៀកបំពាក់ និងស្រោមដៃការពារ
ប្រសិនបើប៉ះស្បែក ត្រូវលាងជាមួយទឹកស្អាត
ប្រសិនបើចូលភ្នែក ត្រូវលាងជាមួយទឹកភ្លាមៗ និងទៅពិនិត្យព្យាបាលភ្លាមៗ។
ការដឹកជញ្ជួន
និងការរក្សារទុក
ក្នុងការដឹកជញ្ជួន និងរក្សារទុក
ត្រូវដាក់ផលិតផលប្រភេទផ្សេងៗ អោយដាច់ដោយឡែកមិនឡូកឡំគ្នា។
ចៀសវាងពន្លឺព្រះអាទិត្យ និងភ្លៀង
ឬការប៉ះទង្គិច។
គួរមានខ្យល់ចេញចូលល្អ
រក្សារទុកនៅសីតុណ្ហភាពចន្លោះ 5oC - 35oC
ប្រសិនបើសំណើមបន្ទប់លើសពី 85%
ត្រូវមានវិធានការការពារសំណើម។
អាយុកាលផលិតផលដូចមានបញ្ជាក់
ប្រសិនបើកញ្ចប់មិនទាន់បើក
និងបានរក្សារទុកត្រឹមត្រូវ។
បញ្ជាក់
ក្រុមហ៊ុនមិនទទួលខុសត្រូវរាល់ការបាត់បង់ណាមួយដោយសារការដឹកជញ្ជួន
ការរក្សារទុក ឬការប្រើប្រាស់ខុសពីការណែនាំ។
ត្រូវអនុវត្តតាមសេចក្តីណែនាំផលិតផល
ប្រសិនបើមានសំណួរ
សូមទាក់ទងអ្នកចែកចាយក្នុងតំបន់ ឬផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន។
ស្តង់ដារអនុវត្ត
JC/T 547-2017 កាវបិទប្រភេទ C2ES1
សេវាកម្មម៉ៅការសាងសង់អគារតូចធំ
សិក្សារតម្លៃម៉ៅការសាងសង់
និងផ្គត់ផ្គង់សំភារៈសំណង់
តាមតម្រូវការ
ស្របតាមស្តង់ដារបច្ចេកទេស
ពត៍មានផ្សេងៗតាម៖
+855 964 407 888
(តេលេក្រាម)
ទីផ្សារលក់៖ កំបូល,
ភ្នំពេញ.
អគុណសម្រាប់គំទ្រសម្រាប់អតិថិជនកន្លងមក


