Joining Resources and cooperation

Thursday, September 10, 2026

ស៊ីម៉ង់ត៍កាវ C1T

 


 

ស៊ីម៉ង់ត៍កាវ C1T

ស្អិតជាប់ខ្ពស់

ប្រឆាំងការប្រេះ

រឹងមាំជាប់បានយូរ

ការពារបរិស្ថាន

ការពិពណ៍នាផលិតផល៖

ផលិតផលនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ស៊ីម៉ង់ត៍គុណភាពខ្ពស់ ខ្សាច់កែច្នៃជាអង្គធាតុបំពេញ ហើយបន្ថែមជាមួយប៉ូលីម័រ និងសារធាតុពិសេសជាច្រើន។ សមស្របសម្រាប់ការបិទការរ៉ូសម្រាប់ការងារខាងក្នុងផ្ទះ និងក្រៅផ្ទះ។ មានភាពស្អិតជាប់ខ្ពស់ ប្រឆាំងការរអិលបានល្អ និងងាយស្រួលក្នុងការប្រើប្រាស់។

សាកសមសម្រាប់៖

ក្នុងផ្ទះ៖ ផ្ទៃបេតុង ស៊ីម៉ង់ត៍ ស៊ីម៉ង់ត៍ម៉ត់ ជញ្ជាំងឥដ្ឋ និងស្រទាប់ការពារទឹកជាស៊ីម៉ង់តិ៍។
អត្រាស្រូបទឹក៖ ³ 3%
ទំហំ៖ £ 800mm x 800mm
ក្រៅផ្ទះ៖ ផ្ទៃបេតុង ស៊ីម៉ង់ត៍ ស៊ីម៉ង់ត៍ម៉ត់ ជញ្ជាំងឥដ្ឋ និងស្រទាប់ការពារទឹកជាស៊ីម៉ង់តិ៍។
អត្រាស្រូបទឹក៖ ³ 3%
ទំហំ៖ £ 100mm x 200mm

បរិមាណណែនាំ៖

សម្រាប់កម្រាស់ ១មម បរិមាណណែនាំគឺ 1.5kg/m2 – 1.8kg/m2
ចំណាំ៖ ទិន្នន័យនេះគឺផ្អែកតាមលក្ខ័ណសាកល្បងស្តង់ដារ តែការប្រើប្រាស់ជាក់ស្តែង អាស្រ័យលើស្ថានភាពផ្ទៃ។

ការប្រើប្រាស់៖

ការរៀបចំផ្ទៃ

1.    ផ្ទៃមូលដ្ឋានត្រូវតែរឹងមាំ ស្អាត មិនមានប្រេង ឬសារធាតុផ្សេងៗ
2.    ផ្ទៃស៊ីម៉ង់ថ្មីត្រូវទុកយ៉ាងហោចណាស់ ៧ថ្ងៃ មុនពេលបិទ
3.    ផ្ទៃបេតុងត្រូវទុក 28ថ្ងៃ មុនពេលបិទ
 

ការលាយ

ដាក់ទឹកតាមសមាសធាតុចូលក្នុងធុង បន្ថែមម្សៅកាវបិទបន្តិចម្តងៗ ខណៈពេលកំពុងលាយ។ លាយរហូតដល់សប់ល្អ មិនមានកំណក។ ទុក 3-5នាទី ហើយលាយឡើងវិញ 15-30នាទី ។ ត្រូវប្រើក្នុងរយៈពេល ២ម៉ោង ដើម្បីចៀសវាងការកកស្រទាប់ខាងលើ។ មិចអាចបន្ថែមទឹក ឬម្សៅកាវបន្ថែមក្រោយវិញ។ ការលាយសមាមាត្រមានបង្ហាញលើស្លាកផលិតផល។

 

វិធីប្រើ

1.    លាបស្រទាប់ស្តើងលើផ្ទៃ ដោយប្រើកាំបិតបៀក។ បន្ថែមតាមសភាពរាបស្មើនៃផ្ទៃ។ ការលាបម្តងនៃផ្ទៃប្រហែល 1ម២។ បៀកកាវ 1-5មម លើខាងក្រោយការ៉ូ ហើយសង្កត់លើផ្ទៃអោយជាប់។ ប្រើឧបករណ៍កំណត់ចន្លោះការ៉ូ (Tile spacer) សម្រាប់តម្រឹម។
2.    នៅសីតុណ្ហភាពលើស 30oC ឬផ្ទៃស្ងួតពេក ត្រូវបន្ថែមទឹកបន្តិច ហើយបិទអោយលឿន។ ត្រូវពិនិត្យថាកាវនៅស្អិត មុនពេលបិទ។ ប្រសិនបើស្ងួត ត្រូវកោសចេញរួចលាបថ្មី។

ការថែទាំ

ក្រោយបិទរួច មិនអាចផ្លាស់ទីការ៉ូបានទេ។ ត្រូវរងចាំអោយកាវរឹងល្អ មុនពេលដើរលើ ឬកោស។

ចំណាំ

កាវនេះត្រូវលាយជាមួយទឹកតាមសមាមាត្រមិនអាចបន្ថែមស៊ីម៉ង់តិ៍ ឬសារធាតុផ្សេងៗ
ធានាថាស្រទាប់ខាងក្រោមស្អាតរឹង និងគ្មានសារធាតុកខ្វក់មុនពេលបិត
ការ៉ូបិតមុនពេលស្ងួតផ្ទៃ
ការកែតម្រូវត្រូវធ្វើក្នុងពេលអាចកែបាន
យកកាវដែលលើសចេញមុនពេលរឹង
ពិនិត្យបាតការ៉ូ ប្រសិនបើមានចន្លោះត្រូវបំពេញ
ការប្រើប្រាស់ត្រូវធ្វើក្នុងសីតុណ្ហភាព 5oC - 35oC  និងសំណើម 30% - 85%
បញ្ឈប់ការងារនៅពេលខ្យល់ខ្លាំង
មិនអាចលាយទឹកបន្ថែមទៅលើការដែលស្ងួតហើយ។
ផលិតផលត្រូវបានបង្កើតតាមបែបវិទ្យាសាស្រ្ត
ប្រើប្រាស់ទឹកតាមការណែនាំ
មិនអាចលាយជាមួយវត្ថុធាតុផ្សេងៗទៀតឡើយ។

 

ការណែនាំសុវត្ថិភាព

ផលិតផលនេះមានសារធាតុអាល់កាឡាំង ដែលអាចប៉ះពាល់ដល់ស្បែក
ត្រូវជៀសវាងការដកដង្ហើម ឬប៉ះពាល់ដល់ស្បែក និងភ្នែកដោយផ្ទាល់
គួរស្លៀកសំលៀកបំពាក់ និងស្រោមដៃការពារ
ប្រសិនបើប៉ះស្បែក ត្រូវលាងជាមួយទឹកស្អាត
ប្រសិនបើចូលភ្នែក ត្រូវលាងជាមួយទឹកភ្លាមៗ​ និងទៅពិនិត្យព្យាបាលភ្លាមៗ។

 

ការដឹកជញ្ជួន និងការរក្សារទុក

ក្នុងការដឹកជញ្ជួន និងរក្សារទុក ត្រូវដាក់ផលិតផលប្រភេទផ្សេងៗ អោយដាច់ដោយឡែកមិនឡូកឡំគ្នា។
ចៀសវាងពន្លឺព្រះអាទិត្យ និងភ្លៀង ឬការប៉ះទង្គិច។
គួរមានខ្យល់ចេញចូលល្អ
រក្សារទុកនៅសីតុណ្ហភាពចន្លោះ 5oC - 35oC  
ប្រសិនបើសំណើមបន្ទប់លើសពី 85% ត្រូវមានវិធានការការពារសំណើម។
អាយុកាលផលិតផលដូចមានបញ្ជាក់
ប្រសិនបើកញ្ចប់មិនទាន់បើក និងបានរក្សារទុកត្រឹមត្រូវ។

បញ្ជាក់

ក្រុមហ៊ុនមិនទទួលខុសត្រូវរាល់ការបាត់បង់ណាមួយដោយសារការដឹកជញ្ជួន ការរក្សារទុក ឬការប្រើប្រាស់ខុសពីការណែនាំ។
ត្រូវអនុវត្តតាមសេចក្តីណែនាំផលិតផល
ប្រសិនបើមានសំណួរ សូមទាក់ទងអ្នកចែកចាយក្នុងតំបន់ ឬផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន។
ស្តង់ដារអនុវត្ត
C/T 547-2017 កាវបិទប្រភេទ C1T


សេវាកម្មម៉ៅការសាងសង់អគារតូចធំ
សិក្សារតម្លៃម៉ៅការសាងសង់ និងផ្គត់ផ្គង់សំភារៈសំណង់
តាមតម្រូវការ ស្របតាមស្តង់ដារបច្ចេកទេស
ពត៍មានផ្សេងៗតាម៖ +855 964 407 888
(តេលេក្រាម)
ទីផ្សារលក់៖ កំបូល, ភ្នំពេញ.
អគុណ

No comments:

Post a Comment

ស៊ីម៉ង់ត៍កាវ C1T

    ស៊ីម៉ង់ត៍កាវ C1T ស្អិតជាប់ខ្ពស់ ប្រឆាំងការប្រេះ រឹងមាំជាប់បានយូរ ...